ព័ត៌មានបច្ចេកវិទ្យា

វិធីប្លុកសាររំខានពីមិត្តភក្តិណាម្នាក់នៅលើកម្មវិធី Messenger

ប្រសិនបើប្រិយមិត្ត មានមិត្តភក្តិចូលចិត្តរំខានដោយការផ្ញើសារចូលតាមកម្មវិធី Messenger ញឹកញាប់ ឬមានបំណង មិនចង់ឲ្យមិត្តភក្តិណាមួយ អាចផ្ញើសារចូលបាន អំឡុងពេលមានធុរៈសំខាន់ អាចប្រើវិធីប្លុកសារនៅលើកម្មវិធី Messenger ដែល Post Tech លើកយកមកនេះបាន។

ចំណាំ៖ ការប្លុកសារនេះ ធ្វើឡើងចំពោះតែបុគ្គលណាម្នាក់ប៉ុណ្ណោះ​! ម្យ៉ាងវិញទៀត លោកអ្នកនៅតែអាចបន្តលេងសារជាមួយមិត្តភក្តិដទៃទៀតបានដូចធម្មតាអីចឹង។

របៀបអនុវត្តន៍

១ – បើកកម្មវិធី Messenger បន្ទាប់មក ចុចលើប៊ូតុង Home រួចចុចចូលសារមិត្តភក្តិណាមួយដែលចង់ប្លុក

២ – ចុចលើឈ្មោះមិត្តភក្តិដែលបង្ហាញចំកណ្តាលផ្នែកខាងលើសារជជែកកម្សាន្ត ក្រោយមក នឹងឃើញម៉ឺនុយមួយជួរ

៣ – អូសចុះក្រោមបន្តិច​ រួចចុចលើពាក្យថា Block បន្ទាប់មក ទាញបើកកុងតាក់ Block Messages

៤ – ត្រលប់មកផ្ទាំង Home វិញ ជាចុងក្រោយ លោកអ្នកនឹងលែងមានការរំខាន ដោយការផ្ញើរសារចូលពីមិត្តភក្តិម្នាក់នោះទៀតហើយ៕

មតិយោបល់