ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំ៣កញ្ចប់

ភ្នំពេញៈ ជនសង្ស័យម្នាក់ រួមនិងថ្នាំក្រាមថ្លាស៣កញ្ចប់តូច ត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌ សហការជាមួយនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងការពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ សោម មិនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលខាងលើ។

លោក យឹម ដាវុធ នាយផ្នែកនគរព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា មុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះ គឺដោយការបញ្ជាផ្ទាល់ពីលោក វរៈសេនីយ៍ ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានឲ្យលោក គួក សុខហួ អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងរូបលោកជានាយផ្នែក បានដឹកនាំកម្លាំងចុះធ្វើការតាមជំនាញតាមដាននិងស្រាវជ្រាវតាមរយៈប្រជាពលរដ្ឋ បានរាយការណ៍មកថា មានការសង្ស័យថាជននេះបានជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ទើបលោកបានសុំគោលការណ៍ទៅ លោកព្រះរាជអាជ្ញា ប្រចាំខណ្ឌដើម្បីសុំគោលការឆែកឆេបន្ទប់ជួលបន្ទប់ជាក់ស្តែងបានរកឃើញម្សៅក្រាមថ្លាសចំនួន៣កញ្ចប់តូច រួមនិងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនដាវសាំម៉ូរ៉ៃ២ដើម ជញ្ជើងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ ហើយបាននាំខ្លួនជនសង្ស័យធ្វើការសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

មតិយោបល់