ព័ត៌មានជាតិ

អ្នករស់នៅតាមបណ្តោយផ្លូវ២៧១ នឹងមានភ្លើងប្រើវិញនៅម៉ោង១រសៀល

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា នឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ 162-F2&F3 ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

មូលហេតុដើម្បីឲ្យក្រុមការងារធ្វើការរំលែកបន្ទុក។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១រសៀល។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្ត
អគ្គិសនី នេះដោយអនុគ្រោះ៕

មតិយោបល់