ព័ត៌មានជាតិ

ម៉ូតូ៣គ្រឿងព្រលះគ្នាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់-ស្រាល០២នាក់

ព្រះសីហនុៈ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន០២នាក់បានរងរបួសធ្ងន់ និងម្នាក់របួសស្រាល ក្នុងហេតុការណ៍ម៉ូតូ៣គ្រឿងបុកគ្នា នាវេលាម៉ោង៦និង៣០នាទីព្រឹក នៅចំនុចមុខផ្សារឃ្លាំងលើ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ។

យោងតាមប្រភពពីលោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្កព្រះសីហនុបានឲ្យដឹងថា ម៉ូតូចំនួន៣គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បន្ទាប់ពីម៉ូតូចំនួន០១គ្រឿងម៉ាក ឃ្លិច ពណ៌លឿន គ្មានស្លាកលេខ បើកបរដោយឈ្មោះ ផា សុផាន់ ភេទប្រុស អាយុ៥៦ឆ្នាំ(បាក់ជើងឆ្វេង)មានមុខរបរកម្មករសំណង់ ទីលំនៅភូមិ១ សង្កាត់០១ ក្រុងព្រះសីហនុ បើកបរក្នុងទិសដៅពីកើតទៅលិច បានវ៉ាជែងរថយន្តដែលនៅពីមុខ ហើយក៏បានវ៉ាក់ជាមួយម៉ួតូ១គ្រឿងទៀតម៉ាកហុងដាសង់១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ១៣.១០៤១១ បើកបរម៉ូតូដោយឈ្មោះ វ៉ាន់ ផ្លា ភេទប្រុស អាយុ៥៥(បែកប្រអប់ជើងឆ្វេង)ភូមិ១ សង្កាត់លេខ១ បុគ្គលិករដ្ឋាករទឹកក្រុងព្រះសីហនុដែលជិះបញ្ច្រាសគ្នាទិសដៅពីលិចទៅកើត បណ្តាលឲ្យបុកគ្នាពេញទំហឹង បង្កឲ្យរងរបួសទាំងសងខាង ហើយបានខ្ទាតទៅប៉ះម៉ូតូ១គ្រឿងផ្សេងទៀតដែលជិះពីក្រោយម៉ូតូហុងដាសេ១២៥ បណ្តាលឲ្យរងរបួសស្រាល និងបានបន្តដំណើរទៅមុខដោយពុំមានការប្តឹងផ្តល់នោះទេ។

លោកបន្តថា ចំពោះមូលហេតុនៃករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសារតែភាគីម៉ូតូឃ្លិចបើកបរគ្មានការប្រុងប្រយ័ត្ន វ៉ាជែងពុំមើលស្ថានភាពផ្លូវ ទើបបណ្តាលឲ្យមានបញ្ហាបែបនេះ ។

ក្រោយកើតហេតុម៉ូតូទាំង០២គ្រឿង ត្រូវបានសមត្ថកិច្ចចរាចរណ៍ផ្លូវគោកដឹកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំការដោះស្រាយនៅពេលបន្ទាប់៕

photo_2016-05-19_09-35-24 photo_2016-05-19_09-35-22 photo_2016-05-19_09-35-08photo_2016-05-19_09-35-20 photo_2016-05-19_09-35-10 photo_2016-05-19_09-35-07

មតិយោបល់