ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ មុខសញ្ញាគាស់ផ្ទះលួចទ្រព្យសម្បត្តិយ៉ាងសកម្ម

បាត់ដំបង: ភ្នាក់ងារPost News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨និហ៣០នាទី ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅក្រុមទី១០ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោក ផង់ សុភាព អធិការស្រុកថ្មគោល បានដឹកនាំកម្លាំងស្រុកនឹងប៉ុស្ដិ៍តាម៉ឺន បានចុះបង្ក្រាបករណីលួចគាស់ផ្ទះ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ ឈឿន រឹទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង និងទី២ឈ្មោះ ប៉ូច រ៉ាត់ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ក្នុងនោះដកហូតបានរួមមាន៖ ម៉ូតូ១គ្រឿង,រទេះរុញ១, ដែកស្បែងចំនួន១,ទូទឹកកកចំនួន,អាំងស៊ីម៉ូទ័រទុបភ្លើង( ប៉ុស្ដិផ្សា )ចំនួន២,ធុងបាស់ធំចំនួន២,ក្បាលស៊ីឌីចំនួន។

ករណីនេះដែរ លោកអធិការស្រុកថ្មគោលកំពុងតែចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់