ព័ត៌មានជាតិ

រថយន្តរ៉េហ័្វរ ពន្លះរថយន្តឡិចស៊ីសLX-450 ស្លាកលេខ ភ្នំពេញ 2D-3617 ដាច់កង់ខាងមុខ!

ភ្នំពេញៈ បុរសម្នាក់បើករថយន្តរ៉េហ្វ័រមួយគ្រឿង ក្នុងល្បឿនលឿន ក៏រ៉េចង្កូតទៅបុករថយន្តឡិចស៊ីសLX-450 មួយគ្រឿងបណ្តាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើស្ពានជ្រោយចង្វារថ្មី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តរ៉េហ្វរមួយគ្រឿង ពណ៌ខ្មៅ ពាក់
ស្លាកលេខ​ ភ្នំពេញ 2G-8576 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនឡើងស្ពានជ្រោយចង្វារទិសដៅពីកើតទៅលិច លុះមកដល់លើស្ពានក៏បានបុករថយន្តម៉ាកឡិចស៊ីស LX-450 ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2D-3617 បើកបរដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាបុកវៀចកង់ខាងឆ្វេងរថយន្តឡិចស៊ីស ក៏រអិលចាប់ហ្រ្វាំងមិនជាប់មកដល់គល់ស្ពានទើបអស់ល្បឿន។ រីឯរថយន្តរ៉េហ្វ័រ វិញរងការខូចខាតផ្នែកខាងឆ្វេងរថយន្តតែសំណាងល្អមិនមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅសម្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត ៕

មតិយោបល់