ព័ត៌មានជាតិ

ស្ត្រីម្នាក់ចងកសម្លាប់ខ្លួននឹងកន្សែងបង់ក ស្លាប់ដោយមិនដឹងមូលហេតុ

សៀមរាបៈ លោកវរសេនីយ៍ឯក ដួង សុខា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ Post News ថា មានករណី ស្រ្តីម្នាក់ធ្វើអត្តឃាត ចងកសម្លាប់ខ្លួន និងកន្សែងបង់ក ជាប់ចម្រឹងបង្អួច នៅក្នុងបន្ទប់ដេក បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ក្រុមទី១៩ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ស្រ្តីដែលស្លាប់មានឈ្មោះ វណ្ណ សុគន្ធា ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់