ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យប្រុសស្រីចំនួន៣នាក ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយនិងប៉ុស្តិ៍ស្វាយប៉ាកធ្វើការឃាត់ខ្លួន ក្រោយពីត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន៥កញ្ចប់ជាប់នឹងខ្លួន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សាតាប៊ុន ក្រុមទី៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១ឈ្មោះ ឯក ស្រីឡាង ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ (ជួញដូរ )។ទី២ឈ្មោះ ចាំង យ៉ាំងលោម ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់) និងជនសង្ស័យទី៣ ឈ្មោះ ផេង ឡា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់) ដកហូតបានថ្នាំញៀនចំនួន៥ កញ្ចប់ រួមនឹងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀងមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍ស្វាយប៉ាក ដើម្បីសាកសួរ និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

//youtu.be/4wNMQL1ZjFU

មតិយោបល់