ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោកចាប់ផ្តើមប្រើយុទ្ធនាការក្តៅដើម្បីរំដោះចិញ្ចើមផ្លូវ

ភ្នំពេញៈ នៅក្រោយពេលចុះអប់រំ ណែនាំ និងជូនដំណឹងអស់ជាច្រើនលើកច្រើនសារកាលពីពេលកន្លងទៅរួចមក នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរខណ្ឌទួលគោកបានចាប់ផ្តើមប្រើចំណាត់ការក្តៅលើក្រុមអាជីវករ និងប្រជាពលរដ្ឋដែលមិនព្រមគោរពតាមការណែនាំរបស់សាលាខណ្ឌឱ្យបញ្ឈប់ការតាំងលក់ និងការចាក់សាបបេតុងរំលោភចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ នៅតាមបណ្តោយផ្លូវ២៧១។

សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញបានដាក់ចេញនៅវិធានការរំដោះចិញ្ចើមផ្លូវ ដើម្បីឱ្យអាជ្ញាធរខណ្ឌទូទាំងរាជធានីភ្នំពេញ អនុវត្តក្នុងគោលបំណងយកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរ ខណៈដែលរាជធានីភ្នំពេញនាពេលចុងក្រោយនេះត្រូវគេមើលឃើញថា មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងខ្លាដោយសារកក្តាកំណើនយានយន្ត និងកក្តារំលោភចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ៕

photo_2016-05-19_10-28-10 photo_2016-05-19_10-28-07 photo_2016-05-19_10-28-06 photo_2016-05-19_10-28-08 photo_2016-05-19_10-28-09 photo_2016-05-19_10-28-05 photo_2016-05-19_10-28-03 photo_2016-05-19_10-28-02 photo_2016-05-19_10-28-02 (2) photo_2016-05-19_10-28-00

មតិយោបល់