រុស្ស៊ីៈ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ជាផ្លូវការឲ្យដឹងថា កងនាវាជើងទឹករបស់រុស្ស៊ីមួយគ្រឿង បានមកដល់កំពង់ផែ Thilawa នៅទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា នៅក្នុងដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃជាផ្លូវការទៅកាន់ប្រទេសនេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងយោធានិងពង្រឹងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
នាវាចម្បាំងប្រឆាំងនឹងនាវាមុជទឹក ដែលមានទំហំធំ ដែលបានដាក់ឈ្មោះថា Admiral Vinogradov បានចតនៅកំពង់ផែមីយ៉ាន់ម៉ា កាលពីថ្ងៃពុធម្សិលមិញ ត្រូវបានអមដោយនាវាជំនួយពីរទង់ជាតិជួយសង្គ្រោះសមុទ្រ និងនាវាដឹកប្រេងមួយគ្រឿងផងដែរ។ នាវាចម្បាំងនេះ គឺនាវាពិឃាតលំដាប់ថ្នាក់ខ្ពស់ Udaloy ដែលបានការបម្រើសកម្មចាប់តាំងពីឆ្នាំ១៩៨៨។ ក្នុងអំឡុងពេលមានការអំពាវនាវ កងនាវាជើងទឹករបស់ប្រទេសរុស្ស៊ី នឹងជួបរដ្ឋមន្ត្រីជាន់ខ្ពស់នាវាចរលោក U Phyo នៅទីក្រុងយ៉ាំងហ្គោន។
កងនាវាជើងទឹកនេះ នឹងធ្វើការសម្ពោធសម្រាប់សាធារណជនដើម្បីទស្សនានិងសិក្សានាវាចម្បាំងរុស្ស៊ី។ ចុងក្រោយនោះ កងនាវាជើងទឹករបស់រុស្ស៊ី បានទៅទស្សនាប្រទេសមីយ៉ាន់ម៉ា កាលនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៣៕
មតិយោបល់