ព័ត៌មានកីឡា

គីរីវង្សសុខសែនជ័យ បើកទ្វារទទួលស្វាគមន៍ ណាហ្គាវើល ក្នុងសប្តាហ៍ទី ១១ រសៀលនេះ

ជំនួបសប្តាហ៍ទី ១១ នៃលីគកំពូលកម្ពុជា រដូវកាល ២០១៧ នៅវេលាម៉ោង ៣រសៀល ថ្ងៃអាទិត្យ ទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧ នេះក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ នឹងទទួលស្វាគមន៍ ក្លិបបាល់ទាត់ណាហ្គាវើល នៅកីឡដ្ឋានគីរីវង់សុខសែនជ័យ ។

គិតត្រឹមសប្តាហ៍ទី ១១ នេះ គីរីវង់សុខសែនជ័យ ប្រកួត ១០លើក មិនធ្លាប់ឈ្នះទាល់តែសោះ ស្មើ ២ដង និងចាញ់ ៨ដង មាន ២ ពិន្ទុក្នុងដៃ ឈរនៅបាតតារាង នៃក្នុងលីគកំពូល ខណ: ណាហ្គាវើល ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ៤ ដោយ ១០ ប្រកួតកន្លងក្នុងនោះឈ្នះ ៥ ដង ស្មើរ ៣ ដង និងចាញ់ ២ ដង ដោយមាន ១៨ ពិន្ទុនៅក្នុងដៃ៕

មតិយោបល់