ព័ត៌មានជាតិ

ថាខន្តីដែរតែទប់មិនជាប់! សង្ឃ២អង្គផ្ទុះកំហឹងទាញកាំបិទកាប់គ្នា ម្ខាងរបួស ម្ខាងខ្នោះ

បាត់ដំបងៈ ភ្នាកងារ Post News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើប្រាស់ពូថៅកាប់ បណ្តាលឲ្យព្រះសង្ឃរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចក្នុងវត្តគិរីរតនៈ ស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យមានឈ្មោះ កើត សំណាង ភេទប្រុស អាយុ៣២ឆ្នាំ(ជាសង្ឃ) ស្នាក់នៅក្នុងវត្តខាងលើ។ បានប្រព្រឹត្តយកពូថៅកាប់ទៅលើព្រះសង្ឃ ព្រះនាម អ៊ុំ វណ្ណដេត ភេទប្រុស ព្រះជន្ម២៣ ឆ្នាំព្រះវស្សា បណ្តាលឲ្យរងរបួសធ្ងន់ ត្រង់ស្មារខាងស្តាំ។

ក្រោយពីកើតហេតុ ផ្នែកជំនាញបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


មតិយោបល់