ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកអណ្តូងមាស

រតនគិរី: នៅព្រឹកថ្ងៃទី១៩ ខែឧសភា នេះ លោក ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកអណ្តូងមាស ដែលប្រារព្វធ្វើឡើងនៅសាលាស្រុកអណ្តូងមាស ដោយមានការអញ្ជើញចូលរួមពីប្រតិភូថ្នាក់ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធថ្នាក់ស្រុកទាំងបីប្រភេទ តំណាងក្រុមហ៊ុន អង្គការនានា អាជីវករ និងបងប្អូនប្រជាពលរដ្ឋមួយចំនួន។

លោក ឃេន សានិត ឋានន្តរស័ក្កិអនុមន្ត្រីថ្នាក់លេខ៥៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងជាអភិបាល នៃគណ:អភិបាលស្រុកអណ្តូងមាស ខេត្តរតនគិរី ដើម្បីជាសេនាធិការ ដឹកនាំ អភិវឌ្ឍន៍ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យនៅមូលដ្ឋានស្រុកនេះ។

លោកអភិបាលខេត្តផ្តាំផ្ញើរដល់លោកអភិបាលស្រុកថ្មីដែលទើបតែទទួលបានការតែងតាំង សូមឲ្យយកចិត្តទុកដាក់លើការងារ ជាពិសេសក្តាប់ឲ្យបាននូវតម្រូវការរបស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា ឆ្លើយតបឲ្យបានទាន់ពេលវេលា ពង្រឹងរបៀបរបបនៃការបំពេញការងារ បែងចែកតួនាទីភារកិច្ចឲ្យបានច្បាស់លាស់ បង្កើនសាមគ្គីភាព និងលើកកម្ពស់ខ្សែគណនេយ្យភាព ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកក៏បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងអាជ្ញាធរស្រុកទាំងអស់ដែលបានខិតខំអភិវឌ្ឍន៍ស្រុកនេះឲ្យមានការរីកចម្រើន ប្រែក្លាយពីតំបន់មួយដែលនៅឆ្ងាយដាច់ស្រយ៉ាល ពុំសូវមានមនុស្សរស់នៅ ក្លាយជាតំបន់មួយពោពេញដោយសក្តានុពលកសិកម្ម និងកសិឧស្សាហកម្ម មានផ្លូវ ស្ពាន ចំណូលប្រជាជនកើនឡើងជាបន្តបន្ទាប់៕

photo_2016-05-19_11-05-30 photo_2016-05-19_11-05-33 (2) photo_2016-05-19_11-05-33 photo_2016-05-19_11-05-34 photo_2016-05-19_11-05-32 photo_2016-05-19_11-05-35 photo_2016-05-19_11-07-32 photo_2016-05-19_11-07-33

មតិយោបល់