មណ្ឌលគិរីៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តដឹករោងការ ក្រឡាប់បណ្តាលឲ្យស្លាប់ម្នាក់និង១៨នាក់ទៀតរងរបួសត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២០ នៅចំណុចអូរតេក្នុងភូមិពូក្រូច ឃុំ ស្រែអំពូម ស្រុក ពេជ្រាដា ខេត្ត មណ្ឌលគិរី
តាមប្រភពព័ត៌មាន មូលហេតុល្បឿនលឿន ចុះចំណោទមិនស្គាល់ផ្លូវកោងខ្លាំង ជ្រុលចង្កូតបណ្តាលអោយក្រឡាប់រថយន្តម៉ាក hyundal ព៌ណស ស្លាកលេខ ក្រចេះ 3A 0067 រួមដំណើរសរុបចំនួន១៩នាក់ ស្រី ០៥នាក់ រងរបួសធ្ងន់ស្រាល១៨នាក់ ស្លាប់០១នាក់ ស្រី
អ្នកទាំងអស់រស់នៅក្នុងភូមិតែមួយ ក្នុងខេត្តក្រចេះ។
ក្រោយកើតហេតុអ្នកបើកបរបានរត់គេចបាត់។
បច្ចុប្បន្នជនរងគ្រោះបានដឹក បញ្ចូនទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្តមណ្ឌលគិរី ចំណែកសាកសពរៀបចំប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕





មតិយោបល់