ភ្នំពេញ: ប្រុសស្រីទាំង៧ ពាក់ពន្ធ័និងករណីប្លន់សម្លាប់ប្អូនជីដូនមួយខ្លួនឯង ដ៍សាហាវព្រៃផ្សៃ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារព្រៃសរ ហើយនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២0១៦នេះ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ៣នាក់ ជាជនដៃដល់ ក្នុងករណីប្លន់សម្លាប់ និង៤នាក់ ស្រី២នាក់ ជាប់ពីបទផ្សំគំនិត ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសរ ដើម្បីរង់ចាំការកាត់ទោសពីតុលាការ។
គួររំឭកដែលថា ជុំវិញករណីប្លន់សម្លាប់យុវសិស្សវិទ្យាល័យពងទឹក ត្រូវបានសមត្ថកិច្ចបានប្រាប់ឲ្យដឹងកាលពីថ្ងៃទី១១ ឧសភា ថា ករណីនេះផ្តើមឡើងដោយសារជនសង្ស័យជំពាក់លុយគេចំនួន ៧០ដុល្លារ ហើយសុំខ្ចីលុយជនរងគ្រោះមិនបាន ទើបឈានដល់ការវាយសម្លាប់ប្លន់បែបនេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជុំ វីរៈ ប្រាប់ឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុវេលាម៉ោង៧ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ រូបគេពុំហ៊ានចូលទៅធ្វើការរោងចក្រនោះទេ ដោយសាររូបគេបានជំពាក់លុយឈ្មោះ ពេជ្រ ដែលធ្វើការជាមួយគ្នាចំនួន៧០ដុល្លារ ហើយរូបគេក៏បានទូរស័ព្ទទៅមិត្តភក្រ័ឈ្មោះ តា និងឈ្មោះ វ័ន្ត នៅបុរីសន្តិភាព២ ។ លុះដល់វេលាម៉ោង ១២ ថ្ងៃដដែល រូបគេក៏បានជិះម៉ូតូ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ បិទតែមឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1AT-5204 ទៅផ្ទះឈ្មោះ តា និងឈ្មោះ វ័ន្ត នៅបុរីសន្តិភាព២ ព្រមទាំងនាំគ្នាទិញស្រា អាឡិចសង់វិស្គីចំនួន២ដប កូកាកូឡា១ដប មី២កញ្ចប់ ពេលទិញរួចហើយ ពួកគេទាំង៣នាក់ ក៏បានជិះម៉ូតូឌុបគ្នាទៅផឹកស៊ីនៅទីវាលក្រោមដើមឈើមួយកន្លែង ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យសារភាពថា ខណៈកំពុងផឹកស៊ី រូបគេ ( ជនដៃដល់) ក៏បាននិយាយដំណើររឿងប្រាប់មិត្តភក្រ័ទាំង២នាក់ ថា រូបគេជំពាក់លុយគេនៅរោងចក្រចំនួន៧០ដុល្លារ ដោយមិនដឹងបានលុយមកពីណាយកទៅសងគេ ។ ពាក្យសំដីនេះមិនត្រូវបានមិត្តភក្រ័ទាំង២នាក់ ឆ្លើយតបអ្វីឡើយ ភ្លាមនោះរូបគេ ក៏នឹកឃើញប្អូនស្រីជីទូនមួយឈ្មោះ វ៉ុន រដ្ឋា (ជនរងរគ្រោះ) ហើយក៏បានតេទូរស័ព្ទហៅនាង ដើម្បីខ្ចីលុយ តែនារីរងគ្រោះបានឆ្លើយថា រូបនាងកំពុងរៀន ចាំពេលនាងចេញពីរៀន ទើបនាងទៅជួប ។ រហូតដល់វេលាម៉ោង១៣និង៣០នាទី ថ្ងៃដដែល ទើបនាងរងគ្រោះ តេទូរស័ព្ទមកវិញថា នាងកំពុងជិះម៉ូតូម្នាក់ឯង មកដល់ចំណុចបុរីសន្តិភាព២ហើយ ដោយឮបែបនេះ ជនសង្ស័យក៏នាំគ្នាឈប់ផឹក ហើយជិះឌុបគ្នាទាំង ៣នាក់ទៅរកនាង ពេលបានជួបនាងហើយ ក៏ត្រឡប់មកវិញ ដោយរូបគេជិះម៉ូតូរបស់នារីរងគ្រោះ ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-0301ឌុបនាងទៅកាន់កន្លែងផឹកស៊ីដដែលនោះវិញ ហើយពួកគេទាំង ៣នាក់ ក៏បន្តការផឹកស៊ីទៀត ដោយនារីរងគ្រោះមិនបានផឹកស៊ីជាមួយនោះទេ គឺនាងអង្គុយលេងលើតង់ចាស់ៗដែលគេទុកចោលនៅក្បែរនោះ ។ ខណៈពេលពួកគេកំពុងអង្គុយផឹកស៊ីនោះ នារីរងគ្រោះបានទារទៅផ្ទះវិញ ភ្លាមនោះរូបគេ ក៏បានយល់ព្រមជិះម៉ូតូឌុបនាងត្រឡប់ទៅវិញ ដោយមិត្តភក្រ័ចំនួន២នាក់ទៀត ជិះម៉ូតូមកជាមួយតាមក្រោយ ។
ចម្លើយសារភាពពីជនសង្ស័យបន្តថា ដោយមានចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិផងនោះ រូបគេក៏បានជិះម៉ូតូឌុបមកកន្លែងស្ងាត់ (ចំណុចកើតហេតុ) ក៏ធ្វើសកម្មភាពចាប់ខ្ទប់មាត់នារីរងគ្រោះអូសចូលទៅក្នុងសំណង់បាក់បែក និងរើសដុំឥដ្ឋតាន់វាយក្បាលជនរងគ្រោះ បណ្តាលឲ្យបែកហូរឈាមរងរបួសធ្ងន់ធ្ងរ ទើបពួកគេស្រវ៉ាយកទូរស័ព្ទដៃ ម៉ាក អាយហ្វូនហ្វាយ ចំនួន ១គ្រឿង និងម៉ូតូជនរងគ្រោះ ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-0301 ជិះគេចខ្លួន ។
ក្រោយពីធ្វើសកម្មភាពបានសម្រេច ពួកគេបានយកម៉ូតូជនរងគ្រោះទៅលាក់ទុកនៅបន្ទប់មិត្តភក្រ័ផ្សេងទៀត នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកទូរស័ព្ទជនរងគ្រោះ ពួកគេបានយកទៅលក់នៅម្តុំផ្សារទឹកថ្លា បានលុយចំនួន ៧០ដុល្លារ ដោយរូបគេបានទទួលលុយតែចំនួន ៥០ដុល្លារប៉ុណ្ណោះ យកទៅសងម្ចាស់បំណុល ហើយក្រោយពីសងរួចរាល់ ពួកគេក៏បានបែកផ្លូវគ្នារៀងៗខ្លួន លុះរហូតដល់យប់ថ្ងៃខែដដែល ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនពួកគេជាបន្តបន្ទាប់តែម្តង៕
ខាងលើ ៣នាក់នេះ សង្ស័យជាជនដៃដល់


ខាងលើនេះ ជាប់បទផ្សំគំនិត










https://youtu.be/BcF6pXnBnB0
មតិយោបល់