ព័ត៌មានជាតិ

ស្រវឹងហើយណាដឹង! បុរសម្នាក់បួងចង្កូតរថយន្តមិនទាន់ បុកខឿនវត្តភ្នំបែកកង់ទៅមុខលែងរួច

ភ្នំពេញ: បុរសម្នាក់ បើករថយន្ដក្នុងស្ថានភាពស្រវឹង បើកបួងចង្កូតមិនផុត ទៅបុកនិងខឿនវត្តភ្នំ បណ្ដាលឲ្យរថយន្ដបែកកង់មុខនិងកង់ក្រោយផ្នែកខាងឆ្វេង ទៅមុខលែងរួច។ ចំណែកឯឃឿនវត្តភ្នំវិញ រងការខូចខាតបន្តិចបន្តួចបង្កជាការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រី។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវនរោតម្ត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-3742 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរសម្នាក់ទៀត តាមបណ្ដោយផ្លូវ នរោតម្ត ក្នុងទិសដៅពីត្បូងទៅជើង សំដៅទៅវត្តភ្នំ ខណ:ពេលមកដល់ចំណុចកើតហេតុ ជាផ្លូវកោងរង្វង់មូលវត្តភ្នំ បានបួងចង្កូតមិនផុត ក៏បណ្ដាលឲ្យទៅបុកកៀរនឹងខឿនវត្តភ្នំ បណ្ដាលឲ្យរថយន្ដ បែកកង់ទាំងមុខទាំងក្រោយផ្នែកខាងឆ្វេង ទៅមុខលែងរួចតែម្ដង។ចំណែកចិញ្ចើមខឿនវត្តភ្នំរងការខូចខាតបន្តិចបន្តួច។

ក្រោយពេលកើតហេតុរថយន្ដបង្កត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ យកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់