ព័ត៌មានជាតិ

ក្មេង ៣២​នាក់ ស្លាប់​នៅក្នុង​ហេតុ​ការឆេះ​រថយន្ត​នៅ​កូឡុំប៊ី​

យ៉ាងហោច​ណាស់​ក្មេង ៣២​នាក់ បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ឆេះ​រថយន្ត​ដឹក​ក្មេង​មួយ​នៅក្នុង​ប្រទេស​កូឡុំប៊ី កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​។នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ CNN​។​

​រថយន្ត​បាន​បើ​ទៅ​ដឹក​សិស្ស​ចេញពី​កម្មវិធី​មួយ​នៅក្នុង​ព្រះវិហារ Fundacion ក្នុង​ប្រទេស​កូឡុំប៊ី ហើយ​បើ​តាម​សំដី​របស់​កុមារ​ដែល​រត់​រួច​ចេញពី​រថយន្ត​ខណៈពេល​កំពុង​ឆេះ​បានឲ្យដឹងថា មនុស្ស​គ្រប់គ្នា​នៅលើ​រថយន្ត​បាន​ស្រែក និង​ព្យាយាម​រក​វិធី​ចាកចេញ​ពី​រថយន្ត​តាមរយៈ​បង្ហួ​ច​រថយន្ត ហើយ​អ្នក​ដែល​រត់​មិន​រួច​បាន បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​។​

​សាក្សី​ម្នាក់​បាន​ប្រាប់​អាជ្ញាធរ​ថា អ្នកបើកបរ​រថយន្ត​បាន​ផឹកស្រា ព្រមទាំង​បាន​ដាក់​ធុង​ប្រេងសាំង​នៅលើ​រថយន្ត​នោះ មុនពេល​ចេញ​ទៅ​យក​ក្មេងៗ​។​
​លោក​ប្រធានាធិបតី​កូឡុំប៊ី បាន​សម្ដែង​នូវ​សេចក្ដី​ទុក្ខ​ទៅលើ​ក្រុម​គ្រួសារ​នៃ​សព តាមរយៈ​បណ្ដាញ​ទំនាក់ទំនង Twitter និង​បាន​ធ្វើដំណើរ​ទៅកាន់​កន្លែង​កើតហេតុ​ទៀតផង​៕​
colombiafatal

មតិយោបល់