ស្វាយរៀងៈ នៅព្រឹកថ្ងៃទី១៩ឧសភានេះ តំណាងលោកស្រីម៉ែន សំអន បានធ្វើពិធីប្រគល់ផ្ទះសង័្កសីមួយខ្នងទំហំ ៣x៤ បន្ទាប់ពីបានការណែនាំរបស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងដោយបានការគាំទ្រពីលោក ចៅ ភិរុណប្រធានក្រុមការងារចុះជួយស្រុកស្វាយជ្រំ។
តំណាងលោកស្រីម៉ែន សំអន បានដឹកនាំក្រុមការងារចុះទៅសាងសង់ផ្ទះសង័្កសីមួយខ្នងជូនទុរគតជនឈ្មោះ សោម សឿន អាយុ៥៥ឆ្នាំរស់នៅភូមិតាប៉ ឃុំតាសួស ដែលឪពុកម្តាយ បងប្អូនបង្កើតបានស្លាប់អស់ ហើយសព្វថ្ងៃរស់នៅលើដីភូមិរបស់មីងសោម យ៉ា។
ក្នុងឱកាសនោះដែរ ស្រ្តីឈ្មោះសោម សឿន បានថ្លែងអំណរគុណចំពោះគណបក្សប្រជាជន អរគុណចំពោះលោកស្រីម៉ែន សំអន លោក ចៅ ភិរុណ និងអាជ្ញាធរមូលដ្ឋាន សប្បុរសជន ដែលតែងជួយឧបត្ថម្ភដល់ជីវភាពរស់នៅកន្លងមក ពិសេសផ្ទះទេវតាមួយខ្នងនេះ៕


មតិយោបល់