ភ្នំពេញ ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៥: ក្រុមហ៊ុន Smart Axiata និង Universal Music មានមោទន ភាពក្នុងការនាំមកជូនប្រទេសកម្ពុជា នៅរាជធានីភ្នំពេញ នូវតន្ត្រីទេសចរណ៍លំដាប់ពិភពលោកឆ្នាំ២០១៥ របស់Demi។ តន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ២០១៥ របស់Demi បានប្រគុំឡើងនៅក្នុងទីក្រុងធំៗជាច្រើននៅទូទាំងពិភពលោករួមបញ្ចូលទាំង ទីក្រុងញ៉ូយ៉ក ទីក្រុងស៊ីដនី ទីក្រុងមែលប៊ន ប្រទេសសឹង្ហបុរី ទីក្រុងកូឡា ឡាំពួ និង ទីក្រុងម៉ានីឡា ហើយឥឡូវនេះនៅរាជធានីភ្នំពេញ។
កេរ្ត៍ឈ្មោះរបស់នាងបានល្បីល្បាញតាមរយៈបទចម្រៀង Let it Go ដែលមាននៅក្នុងរឿងគំនូជីវចល Frozen ដែលត្រូវបានចាក់បញ្ចាំងយ៉ាងល្បីល្បាញក្នុងឆ្នាំ២០១៣។ នាងក៏ជាប់ចំណាត់ថ្នាក់ជាសិល្បការនី ដែលមានបទចំរៀងលក់ដាច់យ៉ាងសម្បើមផងដែរដូចជាបទ Neon Lights បទ Skyscraper បទ Heart Attack និងបច្ចុប្បន្នគឺបទ Nightingale។
តន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ២០១៥ របស់Demi នឹងត្រូវបានប្រារព្ធធ្វើឡើងនៅកោះពេជ្រ រាជធានីភ្នំពេញ។ ច្រកទ្វារការប្រគុំតន្ត្រីនេះ នឹងចាប់ផ្តើមបើកនៅម៉ោង៥ល្ងាច ហើយការចាប់ផ្តើមសម្តែងនឹងចាប់ផ្តើមនៅម៉ោង៧ល្ងាច។ នេះជាការប្រគុំតន្ត្រីតែមួយគត់ក្នុងចំណោមតន្ត្រីទេសចរណ៍ពិភពលោករបស់នាង ដែលសំបុត្រត្រូវបានផ្តល់ជូនដោយក្រុមហ៊ុន Smart Axiata ដោយឥតគិតថ្លៃសម្រាប់អ្នកចូលរួមទស្សនាជាង ៣៥ ០០០នាក់។ នៅក្នុងប្រទេសផ្សេងទៀត សំបុត្រត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ទៅ ២០០ដុល្លារក្នុងមនុស្សម្នាក់។
ឡូរ៉ា ម៉ម ជាឯកអគ្គរដ្ឋទូតរបស់ Smart នឹងធ្វើការសម្តែងបើកកម្មវិធី។
លោក Thomas Hundt អគ្គនាយកក្រុមហ៊ុន Smart Axiata បានថ្លែងថា “តាមពិតវាគឺជាការដ៏អស្ចារ្យមួយក្នុងការកំណត់ស្តង់ដារថ្មីសម្រាប់កម្មវិធីតន្ត្រីកម្សាន្ត (Music Entertainment) និងបទពិសោធន៍ថ្មីនៅក្នុងប្រទេស កម្ពុជា។” “ជាមួយនឹងភាពជាដៃគូជាមួយ Universal Music ក្រុមហ៊ុន Smart បានសន្យាថានឹងនាំមកជូនលោកអ្នកនូវអ្វីដែលលើសពីតន្ត្រី មិនត្រឹមតែប៉ុណ្ណោះនឹងផ្តល់ជូននូវការកំសាន្ដលំដាប់ពិភពលោក ព្រមទាំងបទពិសោធន៏តន្ត្រីថ្មីជូនព្រះរាជាណាចក្រកម្ពុជា។ កាលពីដើមខែនេះ យើងបានចាប់ផ្តើមកម្មវិធី Smart Music App ដែលលោកអ្នកអាចទាញយកពី Google Play និងស្តាប់ចម្រៀងគ្មានដែនកំណត់ ព្រមទាំងអាចប្រើប្រាស់បានឆាប់ៗនេះតាមរយះ Apple’s iOS ។ ឥឡូវនេះ លោកអ្នកអាចស្តាប់តន្ត្រីដែលលោកអ្នកចូលចិត្តដោយឥតគិតថ្លៃរហូតដល់ចុងខែឧសភា ឆ្នាំ២០១៥។ តន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ២០១៥ របស់Demi គឺជាលទ្ធផលដ៏ធំមួយបន្ទាប់ទៀតសម្រាប់តន្ត្រី ដែលយើងចង់នាំមកកាន់ប្រទេសកម្ពុជា។ យើងបានខិតខំអស់ពីសមត្ថភាពដើម្បីផ្តល់ជូននូវបទពិសោធន៏ដល់ទស្សនិកជនសម្រាប់ការប្រគុំតន្ត្រីនៅរាជធានីភ្នំពេញអោយមានភាពពិសេសឥតខ្ចោះដូច ការរីករាយនៅក្នុងទីក្រុង ញ៉ូយ៉ក ប្រទេសសិង្ហបុរី ឬទីក្រុងស៊ីដនីដែរ!”
Sandy Monteiro ប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃ Universal Music Group មានប្រសាសន៍បន្ថែមទៀតថា “យើងមានការសប្បាយរីករាយណាស់និងរំភើបក្នុងការសម្រេចការសន្យារបស់ពួកយើងនៃការនាំយកបទពិសោធន៍តន្ត្រីលំដាប់ថ្នាក់ពិភពលោកមកប្រទេសកម្ពុជា ដែលជាមូលដ្ឋាននៃភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Smart។ យើងខ្ញុំអរគុណចំពោះការគាំទ្រ Demi។ អ្នកគ្រប់គ្រងនិងផលិតកម្មរបស់នាង ក៏មានការរំភើបស្មើភាពគ្នាទៅនឹងលទ្ធភាពនៃការគាំទ្របទចម្រៀងដើម (original music)ដោយស្របច្បាប់នៅកម្ពុជាផងដែរ។ ហើយអ្វីដែលយើងរំភើបជាងនេះទៀតនោះគឺស្ថានីយទូរទស្សន៍ CTN MyTV វិទ្យុ NRG និង Love FM ទាំងអស់បានទិញអាជ្ញា ប័ណ្ណបន្ត(Sublicensing)ពី Universal Music តាមរយៈក្រុមហ៊ុន Smart Axiata ។កាន់តែល្អប្រសើរជាងមុនទៅទៀត មានទូរទស្សន៍ផ្សេងនិង តាមវិទ្យុផ្សាយដ៏ទៃទៀតគឺកំពុងស្ថិតក្នុងកិច្ចពិភាក្សាដើម្បីទទួលបានអាជ្ញាប័ណ្ណ ស្រដៀងគ្នានេះដែរ – វាសំខាន់សម្រាប់ការរីកលូតលាស់នៃទីផ្សារចម្រៀងក្នុងប្រទេសកម្ពុជាទាំងអ្នកប្រើប្រាស់សម្រាប់ពាណិជ្ជកម្ម និងសម្រាប់ប្រើផ្ទាល់ខ្លួន យល់ពីការគោរពនិង គាំទ្រដល់ការប្រើប្រាស់នៃតន្ត្រីស្របច្បាប់។ នៅក្នុងពេលនេះយើងមានបំណងបង្ហាញពីការអនុវត្តន៍ដ៏ល្អបំផុតជាអន្តរជាតិចូលទៅក្នុងទីផ្សារតន្ត្រីដែល សិល្បករ អ្នកនិពន្ធបទចម្រៀង អ្នកបង្កើតបទភ្លេង និងអ្នកថតវីដេអូដែលអាចទទួលប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយការច្នៃប្រឌិត នឹងត្រូវបានរង្វាន់សម្រាប់ភាព ជោគជ័យរបស់ពួកគេ។ ខ្ញុំសម្លឹងមើលទៅមុខសម្រាប់ការរីកចម្រើនតន្ត្រីនៅក្នុងប្រទេសកម្ពុជា។ យើងមានមោទនភាពក្នុងនាមជាផ្នែកមួយនៃក្រុមដែល នាំយកមកជូន Demi Lovato World Tour ដល់ប្រទេសកម្ពុជាហើយរំពឹងមើលទៅមុខជាច្រើនបន្ថែមទៀត” ៕
មតិយោបល់