កីឡាករវ័យក្មេងម្នាក់ ក្នុងចំណោមកីឡាករវ័យ ក្មេងជាច្រើនទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក Simeone នៅក្លិប Atlético ដោយមានសញ្ជាតិចិន លោក Xu Xin កំពុងធ្វើការលំបាក ធ្វើយ៉ាងណា ដើម្បីក្លាយជាអ្នកលេងឈុតធំ ក្នុងក្លិបមួយនេះ ។
កីឡាករ Xu Xin បានចូលរួមលេងនៅ ‘Rojiblancos បន្ទាប់ពី ផ្លាស់មកពីក្លិប Shanghai Shenhua ។ ដោយពេលនេះ កីឡាករចិន Xu Xin បានបង្ហាញខ្លួនហ្វឹកហាត់ជាមួយនឹងក្រុម ឈុតធំ Atlético តែវាមិនភ្ញាក់ផ្អើលនោះទេ ក្នុងចំណោមកីឡាករល្បីផ្សេងៗ តែលើឆាកប្រព័ន្ធផ្សព្វផ្សាយរបស់អាស៊ី ពិតជាចាប់អារម្មណ៍ខ្លាំងណាស់។
ជាមួយនឹងព័ត៌មាន លើទំព័រ Hupu ក្នុងប្រទេសចិន មានមនុស្សជាង ៧៣០ លាននាក់ បានចាប់អារម្មណ៍ ដែលផ្តល់គំនិតស្វាគមន៍ ដែលបានឃើញ កីឡាករសញ្ជាតិចិន បង្ហាញខ្លួនលើឆាកអន្តរជាតិ។ប៉ុស្តិ៍ទូរទស្សន៍ឯកជនចិន LETV បានផ្សាយថា នេះជាមោទនៈភាពខ្លាំងណាស់ ដែលក្មេងអាស៊ីដ៏មានទេពកោសល្យ បង្ហាញខ្លួន ទៅកាន់លោកខាងលិច៕
មតិយោបល់