ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

បងប្រុសជនរងគ្រោះ ប្រតិកម្មការដោះសារ របស់ ខេម

ភ្នំពេញ: ខណៈដែលតារាចម្រៀង ខេម បានបញ្ជាក់ប្រាប់អ្នកកាសែតថា ខ្លួនរកកន្លែងហូបបបររួច ក៏ត្រូវរថយន្តរបស់ជនរងគ្រោះ បើកមកបុកយ៉ាងពេញទំហឹង ទើបបណ្ដាលឲ្យមានឧបទេវហេតុចរាចរនោះ បងប្រុសរបស់ជនរងគ្រោះបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង។

លោកលី ម៉ាត់លី បានថ្លែងប្រាប់ Post News អម្បាញ់មិញថា នេះជាការដោះសារដែលលោក និងក្រុមគ្រួសារមិនអាចទទួលយកបាន។ លោកថា បើលោក ខេម បន្តចោទប្រកាន់លើប្អូនប្រុសរបស់ខ្លួន ខុសពីការពិត ដើម្បីយកត្រូវឲ្យល្អមើល នោះលោក នឹងមិនទទួលយកការសម្របសម្រួលណាមួយឡើយ។

លោកថា ផ្អែកតាមហេតុការណ៌ គឺឡានលោក ខេម បើកលឿន និងជាអ្នកបង្កឲ្យប្អូនប្រុសលោកស្លាប់
ដោយមិនមែន ប្អូនលោកទៅបុករថយន្ដ របស់លោក ខេម ដោយលោក ខេម មិនបានខុសនោះទេ។

លោកថា បើលោកខេម មិនរក្សាការនិយាយឲ្យបានត្រឹមត្រូវនោះ គ្រួសាររបស់លោក នឹងធ្វើតាមច្បាប់ និងព្រមានឲ្យលោក ខេម ក្លាហានទទួលស្គាល់ចំពោះ កំហុសឆ្គងនៅថ្ងៃកើតហេតុនោះ ហើយបើបន្ដលាបពណ៌ថា ប្អូនលោកខុសតែម្នាក់ឯង នោះការសម្រុះសម្រួល ក្រៅប្រព័ន្ធតុលាការ ក៏មិនអាចបន្ដដំណើរនោះដែរ។

លោក ម៉ាតលី បញ្ជាក់ថា ការលើកឡើងរបស់លោក ខេម ប្រាប់អ្នកកាសែតផ្ទុយគ្នាទាំស្រុង និងអ្វីដែលបងស្រីរបស់លោក មកសុំខ្លួនទទួលខុសត្រូវកាលពីម្សិលមិញ។

យ៉ាងមិញពាក់ព័ន្ធ និងប្រតិកម្មរបស់បងប្រុសជនរងគ្រោះនេះ Post News មិនទាន់សុំការបញ្ជាក់ពីលោក ខេម ឡើយ ដោយសារតែទូរស័ព្ទខលចូលរួចក៏បិទចោល អម្បាញ់មិញ៕

ខេមphoto_2016-05-18_12-49-28maxresdefault photo_2016-05-18_12-49-25 photo_2016-05-18_12-49-24 photo_2016-05-18_12-49-20photo_2016-05-18_21-44-16 photo_2016-05-18_21-44-21

ខាងក្រោមនេះ ជារូបភាពរបស់លោក លី ម៉ាត់លី បងបង្កើតរបស់លោក លី ការិនphoto_2016-05-18_22-59-43

ខាងក្រោមនេះ ជារូបភាពលោក លី ការិនkhem5

khem7

khem1 photo_2016-05-18_07-15-39 photo_2016-05-18_07-15-37 photo_2016-05-18_07-15-35 photo_2016-05-18_07-15-34 photo_2016-05-18_07-15-33

photo_2016-05-18_06-18-26 photo_2016-05-18_06-18-22 photo_2016-05-18_06-18-17 photo_2016-05-18_06-18-14 photo_2016-05-18_06-18-09 photo_2016-05-18_06-18-01

https://youtu.be/mnR_SFFyI3o

មតិយោបល់