ព័ត៌មានជាតិ

ខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីចាប់ពីថ្ងៃទី៩ ដល់ថ្ងៃ១២កុម្ភៈ

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១៦ អគ្គិសនីកម្ពុជា នឹងមានការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតាមបណ្តារខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ។

ក្នុងនោះដែរថ្ងៃទី៩ កុម្ភៈ ចាប់ពីវេលាម៉ោង ៩ព្រឹក រហូតដល់ម៉ោង៥ល្ងាច អគ្គិសនីកម្ពុជា នឹងផ្អាកចរន្តអគ្គិសនីនៅតាមតំបន់ភ្លើងមួយចំនួនដូចជា ក្នុងខណ្ឌច្បារអំពៅ ខណ្ឌចំការមន ខណ្ឌឬស្សីកែវ ខេត្តកណ្តាល និងខណ្ឌទួលគោក។

ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់៩ព្រឹក ដល់វេលាម៉ោង៥ល្ងាច អគ្គិសនីកម្ពុជា នឹងផ្អាកចរន្តអគ្គិសនីនៅតាមតំបន់ភ្លើងមួយចំនួនដូចជា ខណ្ឌឬស្សីកែវ ខណ្ឌទួលគោក ខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ។

ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់៩ព្រឹក ដល់វេលាម៉ោង៥ល្ងាច អគ្គិសនីកម្ពុជា នឹងផ្អាកចរន្តអគ្គិសនីនៅតាមតំបន់ភ្លើងមួយចំនួនដូចជា ខណ្ឌទួលគោក ខណ្ឌឬស្សីកែវ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ និងខេត្តកណ្តាល។

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់៩ព្រឹក ដល់វេលាម៉ោង៥ល្ងាច អគ្គិសនីកម្ពុជា នឹងផ្អាកចរន្តអគ្គិសនីនៅតាមតំបន់ភ្លើងមួយចំនួនដូចជា ខណ្ឌទួលគោក ខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ និងខណ្ឌច្បារអំពៅ ។

មូលហេតុគឺដើម្បី អនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ ៕

មតិយោបល់