ព័ត៌មានជាតិ

បុរសម្នាក់ធ្វើអត្តឃាតខ្លួនឯង សង្ស័យបែកថ្នាំ

ពោធិ៍សាត់: មានករណីអត្តឃាតមួយ(ចងកសម្លាប់ខ្លួន) កើតឡើងកាលពីវេលាម៉ោង១២និង៣៦នាទីថ្ងៃត្រង់ ទី២៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបឹងបាក់អណ្តូង ស្ថិតក្នុងភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉េវ បូរ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិឃុំខាងលើ។ មានឪពុកឈ្មោះ ប៉េវ លឿម អាយុ៥៩ឆ្នាំ និងកំព្រាម្តាយ រស់នៅភូមិអូរហេង។ ក្រោយពេលទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុឃើញថា ពិតជាអំពើអត្តឃាតមែន។ សមត្ថកិច្ចបញ្ជាក់ទៀតថា កន្លងមកជនរងគ្រោះធ្លាប់បានប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អំពើអត្តឃាត

អំពើអត្តឃាត

មតិយោបល់