កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត១ គ្រឿង បុកម៉ូតូ សេ១២៥ ពេញទំហឹងបណ្តាលឲ្យ ម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ។
ដែលហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ វេលលាម៉ោង ០៨ និង ៤៥នាទី នៅកំណាត់គីឡូម៉ែត២៤ និង២៥ ភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយរថយន្តបង្ក បានបើកបុកម៉ូតូពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម ករណីគ្រោះថ្នាក់ចរាចរណ៍យើងមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ និងរថយន្តបង្កបាននៅឡើយទេ៕
មតិយោបល់