ភ្នំពេញៈ សិស្ស និសិ្សត ជាច្រើនមានការភ្ញាក់ផ្អើល ដោយសារតែមាននិស្សិតវ័យក្មេងម្នាក់ បានទិញទឹកតែផ្អែមម៉ាក zenya យកមកផឹកបណ្តាលឲ្យ ពុលក្អួតចង្អោភ្លាមៗ ស្ទើតែដកដង្ហើមមិនដល់ ហើយពេលចាក់ទឹកតែ zenya មើលឃើញក្លាយជាទឹកសាប៊ូ ទៅវិញ ហើយភ្លាមៗនោះ គេបាននាំបញ្ជូននិស្សិតនោះទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។
តាមសេចក្តីរាយការណ៍បានឱ្យ Post News ដឹងថា និស្សិតដែលពុលទឹក zenya នោះ បង្កឱ្យមានការភ្ញាក់ផ្អើល កើតឡើងនៅក្នុងសកលវិទ្យាល័យបញ្ញាសាស្ត្រ ដែលមានទីតាំងនៅតាមបណ្តោយ ផ្លូវ ព្រះនរោត្តម ខាងត្បូងវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។
តាមសេចក្តីរាយការបានប្រាប់ថានិស្សិត ដែលផឹកទឹក zenya ពុលនោះមាន ឈ្មោះ អាត់ អាជ្ញា ភេទប្រុស អាយុ១៩ឆ្នាំ រៀនថ្នាក់មូលដ្ឋាន នៃសកលវិទ្យាល័យបញ្ញាសាស្ត្រទីតាំងខាងលើ។ ប្រភពដដែលបញ្ជាក់ថា មុនពេលកើតហេតុ និស្សិត ឈ្មោះ អាត់ អាជ្ញា បានចេញលេង ហើយបានចុះមកក្រោម ទៅរកញុាំទឹកភេសជ្ជៈ ដែលខាងសាលាលក់នៅខាងក្រោម ខណៈនោះនិស្សិត អាត់ អាជ្ញា បានដើរទៅបើកទូរដាក់ក្លាស្សេ ភេសជ្ជៈច្រើនមុខ ហើយគាត់បានចាប់យកដបទឹកតែ zenya មួយដបមកបើកញុាំ។
ប្រភពបន្តថា នៅគ្រាដែលគាត់ញុាំមិនទាន់អស់កន្លះដបផង ក៍ស្រាប់តែមានអាការៈ ក្អួតចង្អោរភ្លាមៗតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលឈុលតែម្តង។ ភ្លាមៗនោះនិស្សិតផ្សេងទៀតក៍បានយកដបទឹក zanya ដែលនៅសលទៅចាក់មើល ស្រាប់តែឃើញមានពពុះៗ ដូចសាប៊ូទៅវិញធ្វើឱ្យភ្ញាក់ផ្អើលគ្រប់ៗគ្នា ហើយក៍ប្រញាប់ប្រញាល់នាំយកនិស្សិត អាត់ អាជ្ញា ទៅកាន់មន្ទីពេទ្យមេគង្គ ភ្លាមៗ ដោយស្ថានភាពអាការៈចុកក្អួតចង្អោរ មានលក្ខណៈធ្ងន់ធ្ងរ។
នៅថ្ងៃទី១៩នេះ ក្រុមគ្រួសារនិស្សិត អាត់ អាជ្ញា បានចុះទៅជួបជាមួយ គណៈគ្រប់គ្រងសាលាពិភាក្សាគ្នារឿងពុលនេះ។ អ្នកទទួលលក់ចំណី ក្នុងសាលានិយាយថាគាត់បានទទួលយកទឹក zanya នេះទាំងកេះៗយកមកដាក់លក់។ គាត់មិនបានដឹងថាវាមានបញ្ហាបែបនេះនោះទេ។ ក្រុមគ្រួសារនិស្សិត អាត់ អាជ្ញា បញ្ជាក់ពួកគាត់មិនបានរករឿងខាងសាលាបញ្ញាសាស្ត្រនេះទេ ដោយពួកគាត់រួម និងខាងសាលា យកទឹក zanya ដែលនៅដល់ក្នុងដបខ្លះនោះទៅឱ្យខាងមន្ទីពិសោធ៍ ពិនិត្យមើលសិន ។ បើលទ្ធផលរកឃើញថាពុលមកពីទឹក zanya នេះមែន ខាងក្រុមគ្រួសារ នឹងដាក់ពាក្យបណ្តឹង។
ករណីនេះសូមបងប្អូនដែលចូលចិត្តផឹកទឹកតែ zanya ចូលប្រុងប្រយត្ន័ ពុលដូចនិស្សិតខាងលើនេះ។ ពាក់ពន្ធ័ករណីនេះ Post News មិនអាចទាក់ទង សុំការបំភ្លឺ ខាងក្រុមហ៊ុនទឹកតែ zanya បានទេនារសៀលថ្ងៃទី១៩ឧសភានេះ៕
មតិយោបល់