ព័ត៌មានជាតិ

ការ​ប៉ះទង្គិចនៅ​ហាង​កាហ្វេ​មាន​នារី​កំដរ ធ្វើ​ឲ្យ​យុវជន​២​នាក់​បែ​ក​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន

​ភ្នំពេញ ៖ យុវជន​ម្នាក់​ក្នុងចំណោម​២​នាក់​បាន​រងរបួស​បែ​ក​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន បន្ទាប់ពី​មាន​ការប៉ះទង្គិច​ជាមួយ​យុវជន​មួយក្រុម​មាន​គ្នា​៤​ទៅ​៥​នាក់​នៅ​ហាង​លក់​កាហ្វេ​ពេល​រាត្រី​មួយកន្លែង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ខាងលិច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក​។​
2014-06-25_101358
​ប្រភព​ព័ត៌មាន​ពី​យុវជន​រងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​និង​មិត្ត​ភ័ក្តិ​ម្នាក់​ទៀត​បាន​មក​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​មាន​នារី​ស្អាត​អង្គុយ​កំដ ប៉ុន្តែ​រូបគេ​មិន​បាន​ចូល​ទៅក្នុង​ហាង​នោះ​ទេ​គឺ​អង្គុយ​នៅ​ខាងក្រៅ ដោយ​អោយ​មិត្ត​ភ័ក្តិ​របស់គេ​ចូលទៅ​ក្នុង​ចុះ ព្រោះ​រូប​គេច​ខ្លាច​បាត់​ម៉ូតូ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មាន​នារី​ម្នាក់​បាន​មក​ក្បែរ​រូប​គេ​ហើយ​ប្រាប់​អោយ​រូបគេ​ចូល​ទៅ​អង្គុយ​នៅ​ខាងក្នុង តែ​រូបគេ​បដិសេធ ហើយ​នារី​ម្នាក់​នោះ​បាន​ទាញ​រុញ​និង​អូស​រូបគេ​អោយ​ចូល​ក្នុង ដោយ​មាន​ការប្រតាយប្រតប់​គ្នា​បន្តិច ស្រាប់តែ​នារី​ម្នាក់​នោះ​បាន​ហៅ​អោយ​បុរស​៤​ទៅ​៥​នាក់​ដែល​ជា​បក្ខពួក​របស់​នា​ង វាយ​មក​លើ​រូបគេ ភ្លាម​នោះ​មិត្ត​ភ័ក្តិ​របស់គេ​ក៏​បាន​ចេញមក​ជួយ​ហើយក៏​មាន​ការប៉ះទង្គិច​គ្នា​មួយ​ប្រាវ បណ្ដាល​អោយ​រូបគេ​រងរបួស​បែកក្បាល ចំណែក​មិត្ត​ភ័ក្តិ​របស់គេ​ក៏​រងរបួស​ផងដែរ ហើយ​មិត្ត​ភ័ក្ដិ​របស់គេ​ក៏​បាន​រត់គេច​ពី​កន្លែងកើតហេតុ​ព្រោះ​វាយ​មិន​ឈ្នះ​គេ ដោយ​រូបគេ​ក៏​បាន​រត់​ទៅ​សុំ​ការអន្តរាគមន៍​ពី​មន្ត្រីប៉ូលិស​ដែល​ប្រចាំការ​នៅ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​។ ភ្លាមៗ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​គឺ​នៅសល់​តែ​រូបគេ​ម្នាក់​ប៉ុណ្ណោះ រួម​និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខ្ទេច​រង​ការខូចខាត​ព្រោះ​ត្រូវ​យុវជន​មួយ​ក្រុម​នោះ​វាយ​កំទេច​។​ជនរងគ្រោះ​បាន​បន្តថា រឿង​នេះ​គេ​សង្ស័យ​ថា​ពួក​យុវជន​ទាំង​នោះ​ចង់​ធ្វើ​ស៊ី​រូបគេ​ដើម្បី​យក​ម៉ូតូ (​វាយ​យក​ម៉ូតូ​) ។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​អោយ​ជនរងគ្រោះ​ទៅ​ព្យាបាល​របួស​សិន ហើយ​ចាំ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​បឹង​សាឡាង​ជា​ក្រោយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

មតិយោបល់