ក្រចេះ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿង ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រង់) ចំណុចចន្លោះគីឡូម៉ែត្រលេខ ៣៥១-៣៥២ ក្នុងភូមិសម្បទានតាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ចំណែកឯសាកសពជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅក្រុមគ្រួសារ យកទៅបុណ្យតាមប្រពៃណី ៕


មតិយោបល់