ព័ត៌មានជាតិ

ដាច់ភ្លើងទៀតហើយ នៅសង្កាត់ផ្សារថ្មី

ភ្នំពេញៈ តាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា តាមទំព័រហ្វេសបុកនៅមុននេះ១៥នាទី បានឲ្យដឹងថា នៅវេលាម៉ោង២៖២០នាទី រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ ធ្វើឲ្យដាច់ភ្លើងក្នុងសង្កាត់ផ្សារថ្មីទី១ និងសង្កាត់ផ្សារថ្មីទី២ ក្នុងខណ្ឌដូនពេញ។

អគ្គិសនីកម្ពុជា ជូនដំណឹងយ៉ាងដូច្នេះថា នៅវេលាម៉ោង 14:20រសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី1 (GS1-F17A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅផ្លូវលេខ63 សង្កាត់ផ្សារថ្មីទី1 និងផ្លូវលេខ 67 សង្កាត់ផ្សារថ្មីទី២ (ចំណតឡានសូរិយា) ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ក្រុមការងារបច្ចេកទេសកំពុងធ្វើការត្រួតពិនិត្យរកកំហូច ដើម្បីជួសជុលឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

edc

មតិយោបល់