ព័ត៌មានកីឡា

Ronaldo បំបែកកំណត់ត្រាជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីគតំបន់អឺរ៉ុប

ខ្សែបម្រើប្រយុទ្ធ Cristiano Ronaldo រកបាន ២​ គ្រាប់ យប់មិញនេះ​បានធ្វើឲ្យរូបគេឡើងមកឈរលើ Jimmy Greaves ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងលីគអឺរ៉ុប។

កំពូលកីឡាករឆ្នើមរបស់ក្រុមអធិរាជស Real Madrid វ័យ ៣២ឆ្នាំ Cristiano Ronaldo បានបង្កើតនូវកំណត់ត្រាថ្មីមួយទៀត តាមរយ:ការស៊ុតបញ្ចូលទី ២គ្រាប់លើក្រុម Celta Vigo យប់មិញនេះ ធ្វើឲ្យកើនោឡើងដល់ ៣៦៧គ្រាប់ ហើយសម្រាប់គ្រាប់បាល់ក្នុងលីគតំបន់អឺរ៉ុប ដែលលើស ១គ្រាប់ លើកីឡាករ Jimmy Greaves ដែលរកបានត្រឹម ៣៦៦គ្រាប់។

នេះគឺជាសមទ្ធផលថ្មីមួយរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ខណះដែលអាចនឹងឈ្នះពាន ២ ថែមទៀត​ជាមួយ Real Madrid នៅរដូវកាលនេះ គឺ Laliga និង​ Champion League៕

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករស៊ុតបញ្ចូលទីក្នុងលីគតំបន់អឺរ៉ុបច្រើនជាងគេទាំង៥៖
១. Cristiano Ronaldo ៣៦៧គ្រាប់
២. Jimmy Greaves ៣៦៦គ្រាប់
៣. Gerd Muller ៣៦៥គ្រាប់
៤. Lionel Messi ៣៤៦គ្រាប់
៥. Steve Bloomer ៣១៧គ្រាប់

មតិយោបល់