ព័ត៌មានជាតិ

រថយន្តរបស់មន្រ្តីផ្កាយ២បើកវ៉ាមិនប្រយ័ត្ន ប៉ះម៉ូតូសណ្ដោងរ៉ឺម៉ក រងការខូចខាត!

ភ្នំពេញ: មុននេះបន្តិច មានករណីគ្រោះថ្នាក់ចររាចរណ៍មួយបានកើតឡើងនៅខាងកើតរង្វង់មូលគួចកាណុង(ជ្រោយចង្វារ) ហៀបនឹងឡើងស្ពានក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ រវាងរថយន្តឡង់គ្រីស័រV8ជាមួយនិងម៉ូតូសណ្ដោងរ៉ឺម៉ក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍នេះបានកើតឡើងដោយសារការបើកវ៉ារបស់រថយន្តឡង់គ្រីស័ររបស់មន្រ្តីផ្កាយ២ ហើយក៏ប៉ះជាមួយដៃម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យរថយន្តរងការខូចខាតកូតជញ្ជាំងផ្នែកខាងស្ដាំ ប៉ុន្តែពុំមានបង្កឲ្យមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើយហេតុ ៕

មតិយោបល់