ការប្រកួតកីឡា Olympic Pyeongchang 2018 នៅទីក្រុង Pyeongchang ប្រទេសកូរ៉េខាងជើងកំពុងតែប្រឈមបញ្ហា ដោយសារវិបត្តិនយោបាយរបស់ប្រទេសមួយនេះ ដែលនឹងប្រារព្ធនៅរដូវរំហើយនេះអាចនឹងមិនដំណើរការ ប្រសិនបើវិបត្តិកូរ៉េមិនទាន់ធូរស្រាល។
ជាការពិតណាស់នៅទីក្រុង Pyeongchang គឺជាទីកន្លែងដែលគេនឹងប្រារព្ធធ្វើ នូវការប្រកួតកីឡាដ៍ធំនេះ ក៍ប៉ុន្តែ វាត្រូវបានគេគិតថា មិនសាកសមជាកន្លែងប្រារព្ធពិធីប្រកួតឡើយ ព្រោះនៅជុំវិញកន្លែងការប្រកួតនេះសុទ្ធសឹងជាបន្ទាយយោធារបស់កូរ៉េខាងជើង។ ប្រសិនបើកីឡាអូឡាំពិកប្រារព្ធធ្វើនៅទីនោះមែន វានឹងអាចក្លាយជាការគំរាមកំហែងមួយយ៉ាងធ្ងន់ធ្ងរ បើទោះបីជា រដ្ឋាភិបាលកូរ៉េខាងជើងបានផ្តល់នូវសុវត្ថិភាពដល់អត្តពលិកទាំងអស់ក៍ដោយ។
សហព័ន្ធកីឡាអូឡាំពិក បានស្នើដល់កូរ៉េខាងជើងឲ្យដកទ័ពចេញពីតំបន់នោះ ក្នុងន័យរក្សាសុវត្ថិភាពដោយប្រការណាមួយដល់អត្តពលិកទាំងអស់ ប្រសិនបើ កូរ៉េខាងជើង មិនចាត់វិធានការទេ ការប្រកួតអាចនឹងផ្លាស់ប្តូរទៅប្រទេសផ្សេង ឬផ្អាកការប្រកួតបណ្តោះអាសន្នសិន។
មតិយោបល់