រតនគិរីៈ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ី ឡាឡយ ជនជាតិខ្មែរ អាយុ៤៣ឆ្នាំ ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ក្រោយរកឃើញពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
ប្រតិបត្តិការនេះដឹកនាំដោយឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលកណ្តាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។
ឃាត់ខ្លួនជនសង្ស័យ រួចបាននាំមកស្នងការដ្ឋាននគរបាលខេត្តរតនគិរី លុះនៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃដដែល បានបញ្ជូនជនសង្ស័យឲ្យមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ចាត់ការបន្តតាមនីតិវិធីច្បាប់។ យ៉ាងណាក៏ដោយចំនួនទូរលេខគ្រឿងញៀនមិនទាន់ដឹងពិតប្រាកដនៅឡើយ៕
មតិយោបល់