ព័ត៌មានជាតិ

នោះ! ថាភ្លៀង ភ្លៀងមែន!

ភ្នំពេញ: តាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញកាលពីថ្ងៃទី១២ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះភ្លៀងនឹងកាន់តែបង្កើនការធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេសកម្ពុជា។

ជាក់ស្តែងនៅរសៀលថ្ងៃទី១៩ ខែឧសភា នេះ គេសង្កេតឃើញផ្ទៃមេឃ ពោរពេញដោយពពកខ្មៅ អួរអាប់ និងមានការធ្លាក់ភ្លៀងផងដែរ ។ ដូច្នេះសូមពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នឲ្យបានគ្រប់គ្នា៕

មតិយោបល់