ព័ត៌មានកីឡា

Romero មានឱកាសបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រ​ Europa League

លោក Jose Mourinho បានសម្រេចចិត្តឲ្យអ្នកចាំទីអាហ្សង់ទីន Sergio Romero លេងជម្រើស ១១ នាក់ដំបូងនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League​ ជាមួយ Ajax នៅ Stockholm ថ្ងៃទី ២៤​ ខែ ឧសភា ខាងមុខនេះ។

ការដាក់ Romero ឲ្យលេងក្នងជម្រើស ១១នាក់នេះ មិនមែនមកពី De Gea មានបញ្ហារបួសឡើយ តែវាគឺជា ការផ្តល់ឱកាសឲ្យអ្នកចាំទីអាហ្សង់ទីនរូបនេះ​សាងសមិទ្ធិផលដំបូងរបស់គាត់ឲ្យបីសាចក្រហម Manchester United ឆ្លងកាត់ការបង្ហាញខ្លួនកន្លងមក ឲ្យបីសាចក្រហមនៅ Europa League នេះ Romero ធ្វើបានយ៉ាងល្អ ដោយអាចការពារគ្រាប់បាល់គ្រោះថ្នាក់ចំនួន ១០ដង​ ក្នុងការបង្ហាញខ្លួន ១៦លើក។

នៅសល់ពេលវេលាមិនច្រើនទៀតទេ ដែលការប្រកួត នឹងឈានចូលមកដល់ ស្របពេលដែល Sergio Romero បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដណ្តើមនូវកៅអី ១១នាក់ដំបូងបន្តទៀតនៅរដូវកាលក្រោយ នៅពេលដែល Devid De Gea ចាកចេញពី Manchester United។

មតិយោបល់