ព័ត៌មានជាតិ

រកឃើញអ្នកបើកបរយានយន្ត ចំនួន១៦នាក់ មានផ្ទុកសារធាតុញៀននៅក្នុងខ្លួន

បាត់ដំបងៈ អនុវត្តតាមលិខិតលេខ ០២៨ /២១ សសរ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបាត់ដំបង នាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះក្នុងគណៈកម្មការត្រួតពិនិត្យការអនុវត្តធ្វើតេស្តស្វែងរកសារធាតុញៀន ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលឆ្លងកាត់ផ្លូវក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលមានអាជ្ញាធរខេត្ត អយ្យការអមសាលាដំបូងខេត្ត កងកម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត មន្រ្តីមន្ទីរសុខាភិបាលខេត្ត មន្រ្តីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងអាជ្ញាធរស្រុក បានអនុវត្តត្រួតពិនិត្យ លើមធ្យោបាយធ្វើដំណើរ ឆ្លងកាត់ភូមិសាស្រ្តក្រុងបាត់ដំបង ដែលមានមធ្យោបាយចំនួន១៩៩គ្រឿង ក្នុងនោះមានរថយន្តធុនធំ ចំនួន១៨៨គ្រឿង រថយន្តធុនតូចចំនួន១១គ្រឿង និងម៉ូតូចំនួន០៣គ្រឿង ដោយក្នុងនោះបានឱ្យម្ចាស់យាន ទាំងនោះធ្វើតេស្តទឹកនោមផ្ទាល់ភ្លាមៗ ហើយជាលទ្ធផលបានរកឃើញអ្នកមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនចំនួន១៦នាក់ ក្នុងនោះ៖
-អ្នកបើកបររថយន្តធុនធំមានចំនួន០៨នាក់
-អ្នកបើកបររថយន្តធុនតូចចំនួន០៤ នាក់
-អ្នកបើកម៉ូតូនិងរួមដំណើរចំនួន០៤ នាក់

នៅពេលពិនិត្យឃើញបែបនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនរួមទាំងមធ្យោបាយផង នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរស្រាវជ្រាវចំពោះបញ្ហាពាក់ព័ន្ធនឹង ករណីគ្រឿងញៀននេះ ។ នៅក្រោយពេលសាកសួររួច សមត្ថកិច្ចនឹងមានចំណាត់ការ ស្របតាមនីតិវិធីនិងច្បាប់ ដែលពួកគាត់បានប្រព្រឹត្តល្មើស ៕

មតិយោបល់