ព័ត៌មានជាតិ

ឲ្យម៉ូតូជិះមួយភ្លែត បាត់ជិតមួយខែ បែរជាឃើញគេជិះនៅរង្វង់មូលចោមចៅ!

ភ្នំពេញៈ បុរសម្នាក់បានឲ្យម៉ូតូរបស់ខ្លួនទៅជនសង្ស័យជិះតែមួយភ្លែតស្រាប់តែជិះចេញទៅបាត់រហូតជិះមួយខែត្រូវម្ចាស់ប្រទះឃើញជនសង្ស័យនោះនៅក្បែររង្វង់មូលចោមចៅ ទើបប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទី រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្បែររង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសជាជនរងគ្រោះមានឈ្មោះ មុត មឿ អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិបឹងកេត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ជនសង្ស័យនោះឈ្មោះ នាង សារុំ អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ ម៉ូតូដែលជនសង្ស័យជិះចេញទៅនោះម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៨ បិតតែម២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1H-6296។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ដោយសារគាត់ធ្លាប់ស្គាល់គ្នាជាមួយជនសង្ស័យ ក៏ឲ្យខ្ចីមូតូនៅក្រោមស្ពានព្រែកព្នៅខណ្ឌព្រែកព្នៅ ជិះដោយប្រាប់គាត់ថា ជិះទៅយកលុយផ្តាច់ពីកន្លែងបញ្ចាំម៉ូតូដែលជនសង្ស័យបានបញ្ចាំហើយមិនលោះវិញទេ គឺទៅយកលុយផ្តាច់ហើយគាត់ឲ្យម៉ូតូជិះទៅតែមួយភ្លែតទេ ស្រាប់តែចាំបាត់ៗហើយគាត់ក៏តាមរករហូតដោយមិនបានដាក់ពាក់បណ្តឹងទេ ហើយនៅម៉ោងខាងលើទើបប្រទះឃើញជនសង្ស័យខាងលើនៅក្បែររង្វង់មូលចោមចៅ និងប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើនិងជនរងគ្រោះមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីសាកសួដើម្បីឲ្យដឹងថាជាករណីអ្វីពិតប្រាកដកឬយ៉ាងណា ក្រោយពេលសួនាំជនសង្ស័យនិងជនរងគ្រោះសុខចិត្តចរចារគ្នាកុំឲ្យវែងឆ្ងាយដោយភាគីខាងជនរងគ្រោះសុខចិត្តទទួយយកត្រឹមតម្លៃ ៦០០ដុល្លារ ដើម្បីបញ្ចប់រឿង តែចំនួនលុយនេះ មាននៅក្នុងកិច្ចសន្យា ដោយឡែកសាច់ប្រាក់ដែលផ្តល់ឲ្យជនរងគ្រោះភ្លាមនោះនៅមិនទាន់បាននោះទេ រួចក៏ត្រឡប់ទៅផ្ទះរៀងៗខ្លួន៕

https://youtu.be/QfqDDdZDep0

មតិយោបល់