ភ្នំពេញៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីបុរសម្នាក់អាយុ ៣១ឆ្នាំចង.កសម្លាប់ខ្លួនក្នុងផ្ទះ ស្ថិតតាមបណ្ដោយផ្លូវ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីឪពុកជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានទៅផ្សារ ស្រាប់តែត្រឡប់មកវិញ ដើរចូលផ្ទះឃើញកូនប្រុសចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ មុនពេលស្លាប់ជនរងគ្រោះបានសុំឪពុកទិញទូរសព្ទ ប៉ុន្តែមិនបានទិញទេ ឪពុកប្រាប់ថា ចាំទិញឲ្យ។ ករណីក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់