ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាធ្លាក់ទឹកបណ្តាលឲ្យលង់ស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃច័ន្ទ១៥រោច ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ មានករណីខ្យល់កន្រ្តាក់ចំនួន០១លើកនិងករណីមនុស្សលង់ទឹកបណ្តាលឲ្យស្លាប់ចំនួន០១លើក
១.ករណីខ្យល់កន្រ្តាក់វេលាម៉ោង ៥និង២០នាទីស្ថិតនៅភូមិដូនឈូកនិងភូមិនីពេជ(ខ) ឃុំនីពេជបណ្តាលឲ្យខូចខាតរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង។
២.ករណីមនុស្សលង់ទឹកស្លាប់វេលាម៉ោង ១១និង៣០នាទី ស្ថិតនៅភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។
-ជនរងគ្រោះឈ្មោះ បូ ខួច ភេទប្រុស អាយុ ២២ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះស្រវឹងស្រាធ្លាក់ទឹកបណ្តាលឲ្យលង់ស្លាប់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់