ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមនិងថ្នាំញៀន០៣កញ្ចប់

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ កាលពីវេលាម៉ោង១១និង០០នាទី នៅត្រង់ចំណុចមុខវត្តគៀនឃ្លាំង តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វាបានឃាត់ខ្លួន។

លោក ឯក សេរីវុធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ភ្នាក់ងារ Post News ថា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចយើងបាននឹងកំពុងត្រួតពិនិត្យច្បាប់ចរាចរផ្លូវគោក មួកកញ្ចក់សុវត្ថិភាពពេលនោះ ក៏មានការសង្ស័យបានហៅឲ្យឈប់ រួចបានធ្វើការឆែកឆេរទៅលើជនសង្ស័យទាំង ០២នាក់នោះ ក៏បានប្រទះឃើញថ្នាំញៀនប្រភេទម្សៅក្រមពណ៌សថ្លា ០៣កញ្ចប់តូច ព្រមទាំងម៉ូតូ មួយគ្រឿង ម៉ាកហុងដាសេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CW-7411 យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ ឈ្មោះ វង្ស រ៉ាឌី ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិទី៦ ឃុំត្រែង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងទី២ ឈ្មោះ សេម ចិន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់៕

photo_2016-05-28_14-57-32photo_2016-05-28_14-57-31 (2)photo_2016-05-28_14-57-31photo_2016-05-28_14-57-30photo_2016-05-28_14-57-28

មតិយោបល់