ព័ត៌មានជាតិ

បើករថយន្តធ្លាក់ផ្លូវ ក្រឡាប់បណ្តាលឲ្យបុរសម្នាករបួសធ្ងន់

ព្រៃវែងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្តលិចស៊ីស១គ្រឿងបានបើកធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យម្ចាស់របួសធ្ងន់បញ្ជូនទៅព្យាបាលភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង ១២និ១៥នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

លោកវរសេនីយ៍ទោ ជ័យ សេងហាក់ អធិការនគរបាលស្រុកព្រះស្តេច បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាកលិចស៊ីស ពណ៌ស ពាក់ស្លាកលេខ 2AL-0964 បើកបរពីត្បូងទៅជើង ដោយឈ្មោះ ឃាង គង់ ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិប្រាសាទ ឃុំប្រសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ពេលមកដល់ចំណុចខាង បានធ្លាក់ជើងទេក្រឡាប់ដោយខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយពីកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យ កំពង់ត្របែក ចំណែករថយន្តសាច់ញាតិសុំទាញយកទៅផ្ទះ៕

មតិយោបល់