ព័ត៌មានជាតិ

លួចទូរស័ព្ទដៃ បានសម្រេចតែចំថ្ងៃស៊យ!

ភ្នំពេញ: យោងតាមផេករបស់ ស្នងករដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៣ និង៣០នាទី មានករណីលួចទូរស័ព្ទដៃ នៅចំណុចលើចិញ្ចើមផ្លូវមុខផ្ទះលេខ៤០ ផ្លូវលេខ ៤៤០ សង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បង្កដោយជនសង្ស័យឈ្មោះ ហេង បញ្ញា ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ឈ្មោះ លី លក្ខិណា ភេទស្រី ជនជាតិ ខ្មែរ មុខរបរ លក់ទឹកក។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះកំពុងដេកផ្អែកធុងទឹកកក ហើយដាក់ទូរស័ព្ទដៃម៉ាកវីវ៉ូ (VIVO)លើក្បាលដំណេក ពេលនោះជនសង្ស័យ បានដើរមកដល់ចំណុចកើតហេតុខាងលើ ដោយឃើញឪកាសល្អ ជនសង្ស័យក៍ធ្វើសកម្មភាពលួចយកបានសម្រាច រួចដើរមករកម៉ូតូកង់បីជិះ ក្នុងគោលបំណងយកទូរស័ព្ទ ទៅលក់នៅម្តុំផ្សារអូរឬស្សី។

ពេលជនសង្ស័យមកដល់ចំណុចរង្វង់មូល សំពៅមាស ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជនរងគ្រោះតាមទាន់ ក៍ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ ជួយឃាត់ជនសង្ស័យ រួចក៏ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលទំពូងទី១ ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ច បានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញ និងលុយចំនួន ១០ដុល្លា។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ខណ្ឌចម្ការមន ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់