ព័ត៌មានជាតិ

ផឹកចំស្រាដុតផ្ទះ! មានអីឆេះខ្ទេច

បាត់ដំបងៈ ភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា មានករណីហិង្សាក្នុងគ្រួសារ ដុតបំផ្លាញទ្រព្យសម្បត្តិ​។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៤ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ទុយ ង៉ា ប្រុសភេទ អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ គឺផឹកស្រាស្រវឹង រួចបានដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះផ្ទះអស់។

ក្រោយពីកើតហេតុ ផ្នែកជំនាញបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់