ប៉ៃលិនៈ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មានករណីប្រើអំពើហិង្សាក្នុងគ្រួសារ ជនសង្ស័យឈ្មោះ អឿន អំ ភេទប្រុស អាយុ៣៦ឆ្នាំ ទៅលើប្រពន្ធឈ្មោះ បាត់ សាវេត ភេទស្រី អាយុ២៩ឆ្នាំ ស្ថិតក្នុងភូមិផ្សាព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ករណីខាងលើនេះ ត្រូវបានកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ធ្វើការស៊ីបអង្កេតស្រាវជ្រាវ តាមរកមុខសញ្ញាជនសង្ស័យ រហូតដល់ចាប់ខ្លួនបាន នៅវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។
បច្ចុប្បន្នៈ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ ៕
មតិយោបល់