ភ្នំពេញៈ បើតាមសមត្ថិច្ច បានឲ្យដឹងថា រថយន្តទំនើបឡង់គ្រីស័រ មួយគ្រឿង បានបុកម៉ូតូពីរគ្រឿងនៅផ្លូវបែកជាបួន បណ្តាលឲ្យម៉ូតូ និងមនុស្សបើុងជាង១០ ម៉ែត្ររបួសធ្ងន់ និងស្រាល ០៣នាក់ កាលពីម៉ោង ១២ និង៣៩នាទីយប់ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១៥៥ កែងនិងផ្លូវលេខ ៤៥៦ ស្ថិតក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តទំនើបមួយគ្រឿង ម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-8979 បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយបុរសម្នាក់ សង្ស័យស្រវឹង បានបើកតាមបណ្តោយផ្លូវលេខ ៤៥៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ផ្លូវបែកជាបួនលេខ១៣៥ ក៏ស្រាប់តែមានម៉ូតូពីរគ្រឿង ដែលម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រឹម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CS-8855 ជិះគ្នាពីរនាក់ និងមួយគ្រឿងទៀត ម៉ាកស្តុបពីមីនី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BH-5115 ជិះម្នាក់ឯង ដែលកំពុងជិះលើផ្លូវទទឹមគ្នា ដោយធ្វើដំណើរពីផ្លូវលេខ ១៣៥ ក្នុងទិសដៅពី ត្បូងទៅជើង ក៏ត្រូវរថយន្តឡង់គ្រីស័រខាងលើ បើកក្នុងល្បឿនលឿនជ្រុលមកបុកម៉ូតូទាំងពីរចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូទាំងពីរគ្រឿង ហោះបើុងជាង១០ ម៉ែត្រ របួសធ្ងន់ និងស្រាល៣នាក់ ហើយចំណែកម៉ូតូទាំងពីរវិញ ខូចខាតយ៉ាងដំណំផងដែរ ។ ភ្លាមៗនោះជនរងគ្រោះដែលខ្ទាតចេញពីម៉ូតូ របួសធ្ងន់ ត្រូវរថយន្តសាមុយ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងបីនាក់ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបន្តទៀតថា ក្រោយពីកើតហេតុរថយន្តបង្កបើករថយន្តថយបន្តិចដោយ មើលមិនសូវស្រួលរថយន្តនោះក៏ឈប់ ហើយអ្នកបើកបរ ក៏បើកទ្វាររត់ចេញពីរថយន្តទៅបាត់ ដោយបន្សល់រថយន្ត នៅកន្លែងកើតហេតុ ទុកឲ្យសមត្ថកិច្ចវាស់វែងបយករថយន្ត និងម៉ូតូទាំងពីរគ្រឿងខាងលើ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕
មតិយោបល់