ព័ត៌មានជាតិ

ឃាត់បុរសម្នាក់ ដកហូតថ្នាំញៀន១កញ្ចប់ធំ នៅផ្ទះសំណាក់ម្លិះលាភ

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ដកហូតបានថ្នាំញៀន១កញ្ចប់ធំ នៅក្នុងផ្ទះសំណាក់ម្លិះលាភ កាលពីវេលាម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅបន្ទប់លេខ២៤ ផ្ទះសំណាក់យីហោ ម្លិះលាភ ក្នុងដីឡូតិ៍លេខ១៧០៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

លោក ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា កម្លាំងជំនាញរបស់លោកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ធ្វើការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ កែវ ពណ្ណា អាយុ២៩ឆ្នាំ មុខរបរជាងម៉ាស៊ីនត្ររជាក់ មានទីលំនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយធ្វើការដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាម ព៌ណសថ្លា ចំនួន១កញ្ចប់ធំ រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួន និងកំពុងតែធ្វើការស្រាវជ្រាវដើម្បីបន្តទៅរកចាប់ខ្លួនបក្ខពួករបស់គេ។

ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនរហូតឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលខណ្ឌមានជ័យ កំពុងតែធ្វើការស្រាវជ្រាវរកចាប់ខ្លួនបក្ខពួករបស់គេ ដែលនៅសេសសល់យកមកធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាបន្តទៀត៕

photo_2016-05-19_20-19-251111 photo_2016-05-19_20-19-26 photo_2016-05-19_20-19-22

មតិយោបល់