Lumia 925 ត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងរាងដ៏ស្តើង និងស្រាលជាងមុន រីឯជ្រុងមានហ៊ុមព័ទ្ធទៅដោយលោហៈមានភាពរឹងមាំ។ ចំណែកឯប៊ូតុងសម្រាប់ចុចនៅផ្នែកខាងលើនៃទូរស័ព្ទក៏ធ្វើពីលោហៈដូចគ្នា។ លើសពីនេះទៀត Lumia 925 ត្រូវបានបំពាក់ជាមួយអេក្រង់ទំហំ 4.5 អ៊ីង ដោយប្រើបច្ចេកវិទ្យា AMOLED មានកម្រិតពណ៌ខ្ពស់បំផុត និងកាមេរ៉ាខាងក្រោយ 8.7 មេហ្គាភិចសែល។
Lumia 925 ដំណើរការលើ Windows 8 និងប្រើប្រាសឈីប Core 2 ដែលមានលឿន 1.5 GHz ជាមួយនិងអង្គចង់ចាំទំហំ 1 ជីហ្គាបៃ ហើយថ្ម 2,000 អំពែ រួមទាំងអង្គចងចាំដែលមាននៅក្នុងម៉ាស៊ីនស្រាប់ដល់ទៅ 16 ជីកាបៃ។ អេក្រង់មានគុណភាពច្បាស់អាចបង្ហាញបាន 1.280×768 ភិចសែល រួមបញ្ចូលទាំងបច្ចេកវិទ្យាជីវសាស្ត្រ ( Sensor) ៕
មតិយោបល់