ព័ត៌មានជាតិ

រម៉កកង់បីពន្លះជាមួយនឹងឡង់គ្រឺស័រស្លាកលេខរដ្ឋ ពេញទំហឹងបញ្ចប់ត្រឹមសំណង២០០ដុល្លារ

ភ្នំពេញៈ រថយន្តឡង់គ្រឺស័រមួយគ្រឿង ត្រូវម៉ូតូកង់បីបុកចំពីចំហៀងខាងស្តាំពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យទ្វាររថយន្តជាប់នឹងម៉ូតូរម៉កកង់បីតែម្តង។ សំណាងគ្មានអ្នករបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងែទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបែកជាបួន តាមបណ្តោយផ្លូវលេខ៤៣០ កែងនឹងផ្លូវលេខ១៨៧ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក ឡង់គ្រឺស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ 17 2-0222 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨៧ ក្នុងទិសដៅពីកើតមកលិច ខណៈពេលមកដល់កន្លែងកើតហេតុ ត្រង់ផ្លូវបែកជាបួន ក៏មានបុរសម្នាក់បើកម៉ូតូកង់បីមួយគ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ 1D-8166 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣០ ក្នុងទិសដៅពីជើងទៅត្បូង ក៏ជ្រុលទៅបុកគ្នាជាមួយរថយន្ត ឡង់គ្រឺស័រ ចំពីចំហៀងពេញទំហឹង បណ្តាលឲ្យទ្វាររថយន្តជាប់នឹងម៉ូតូកង់បីតែម្តង ប៉ុន្តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះឡើយ។

ក្រោយពេលកើតហេតុភាគីខាងម៉ូតូកង់បីបានសងថ្លៃការខូចខាតដល់ភាគីខាងរថយន្តឡង់គ្រឺស័រចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តងព្រោះមិនចង់មានរឿងវែងឆ្ងាយ ។

មតិយោបល់