ព័ត៌មានជាតិ

សង្វេគណាស់! ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ ដោយការធ្វេសប្រហែសរបស់ឪពុកម្តាយ

កណ្តាលៈ ក្មេងប្រុសម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធម្ម។

កើតហេតុថ្ងៃទី២០ ខែឧសភា ឆ្មាំ២០១៧ វេលាម៉ោង៥ល្ងាច នៅចំណុចមាត់ច្រាំងទន្លេក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ វ៉ន ចាន់ថា ភេទប្រុស អាយុ៣ឆ្នាំ មានទីលំនៅភូមិកោះរះលើ ឃុំកោះរះស្រុកល្វឯមខេត្ត កណ្តាល។

មុនពេលកើតហេតុ ម្តាយឈ្មោះ យ៉ិន ហ៊ិម បានយកខោអាវទៅបោកគក់នៅមាត់ទន្លេក្រោយផ្ទះ កូនឈ្មោះ វ៉ន ចាន់ថាបានទៅជាមួយម្តាយ ហើយម្តាយកំពុងគក់ខោអាវបានមួយសន្ទុះ ក្រោយមករកមើលកូនមិនឃើញហើយក៏បានមកប្រាប់អ្នកជិតខាងថាកូនគាត់លង់ទឹកបាត់ហើយ បងប្អូនជិតខាងក៏បានទៅជួយរកតែរកមិនឃើញ។ លុះមកដល់ថ្ងៃទី២១ខែឧសភាឆ្នាំ២០១៧ នៅវេលាម៉ោង១១ ថ្ងៃត្រង់ បានរកឃើញសាកសពនៅចំណុចមាត់ច្រាំងទន្លេវាលតាសេក ក្នុងភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។

ករណីនេះកម្លាំងជំនាញបានពិនិត្យ សព។ ការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន។សាកសពកុមាររងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់