ព័ត៌មានជាតិ

សមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដកហូតថ្នាំញៀន២កញ្ចប់

ភ្នំពេញ: ជនសង្ស័យម្នាក់ រួមជាមួយនិងថ្នាំញៀនចំនួន២កញ្ចប់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ាក ល្បាតក្នុងភូមិសាស្ត្រ ធ្វើការចាប់ខ្លួនបាន កាលពីវេលាម៉ោង៨និង៣០នាទី យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើ មានឈ្មោះ ង្វៀង យ៉ាំងដាប ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មុខរបរធ្វើចង្ក្រានហ្គាស។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ និងម៉ូតូម៉ាកសេ១០០ កូរេ ពណ៌ក្រហម ចំនួន១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងនាំខ្លួនមកកាន់ប៉ុស្តិ៍ស្វាយប៉ាក ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់