អាមរិកៈ ថ្លែងក្នុងសុន្ទរកថាសំខាន់មួយ នៅប្រទេសអារ៉ាប៊ីសាអូឌីត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឲ្យប្រទេសម៉ូស្លីម ដឹកនាំការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។
លោកបានប្រាប់មេដឹកនាំអារ៉ាប់ និងឥស្លាមរាប់សិបនាក់នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយ នៅរាជធានីរីយ៉ាដថា « បណ្ដេញពួកគេ (ភេរវករ) ចេញផែនដីនេះ»។
ដោយលោក ត្រាំ ថែមទាំងបានស្ដីបន្ទោសដល់គូប្រជែងខ្លួន គឺអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ចំពោះការធ្វើឲ្យមានអស្ថេរភាព នៅក្នុងតំបន់។
សុន្ទរកថារបស់លោក ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីបង្រួបបង្រួមអ្នកកាន់សាសនាឥស្លាម នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ខណៈដែលពិភពលោក កំពុងមានការព្រួយបារម្ភអំពីបញ្ហានេះ។
ក្នុងនោះលោកបានបញ្ជាក់ថា «នេះមិនមែនជាសមរភូមិរវាងអ្នកកាន់សាសនាខុសគ្នា ឬអារិយធម៌ខុសគ្នានោះទេ។ នេះគឺជាការប្រយុទ្ធប្រឆាំង នឹងភាពជ្រុលនិយមនេះ ដោយលោកបានលើកទ្បើងថា មិនមែនជាការប្រយុទ្ធគ្នារវាងជំនឿទេ តែជាការប្រយុទ្ធរវាងអំពើល្អ និងអំពើអាក្រក់»៕

មតិយោបល់